ពុទ្ធស្ថាននានា ក្នុងកោះតម្ពបណ្ណិទ្វីប ប្រទេសស្រីលង្កា

"  សូមចែករំលែក  ទុកជាធម្មទាន  "  សម្រាប់ក្រុមធម្មយាត្រា
(ពុទ្ធស្ថាននានា ក្នុងកោះតម្ពបណ្ណិទ្វីប ប្រទេសស្រីលង្កា)
១- មហិយង្គណចេតិយ : តម្តល់ព្រះគីវដ្ឋិធាតុ និងកេសធាតុ របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើង កន្លែងព្រះអង្គប្រោសយក្ខលើកដំបូង ក្រោយពេលត្រាស់ដឹងបាន ៩  ខែ  មានកម្ពស់ ៨០  ហត្ថ =  ៤០ ម៉ែត្រ។
២- នាគទីប: ទ្រង់យាងមកលើកទី២ ដើម្បីទូន្មាននាគ  ឈ្មោះថា មណីអក្ខិកនាគរាជ  ក្រោយការត្រាស់ដឹងបាន ៥ព្រះវស្សា។
៣- ទ្រង់យាងមកលើកទី៣ ជាមួយភិក្ខុសង្ឃ ៥០០ រូប ជាព្រះអរហន្ត ដើម្បីទទួលចង្ហាន់របស់ស្តេចនាគរាជ មានមណីអក្ខិកនាគរាជជាដើម ទ្រង់គង់ចូលសមាបត្តិជាច្រើនកន្លែង មានកន្លែងកល្យាណិចេតិយក្រោយការត្រាស់ដឹងបាន ៨ព្រះវស្សា។
៤- ថូបារាមចេតិយ : តម្កល់ព្រះអក្ខកធាតុ គឺព្រះធាតុដងកាំបិត ខាងស្តាំ  ខាងក្រោម និងជាទីតម្កល់បរិភោគចេតិយរបស់ព្រះពុទ្ធអង្គមុនៗ និងអនាគត ។
៥- សុវណ្ណមាលិកចេតិយ ឫមហាចេតិយ : តម្កល់ព្រះធាតុ ២ នាឡិ ដែលបានមកពីរាមគ្រាម។
៦- មហាពោធិព្រឹក្ស : ជាមែកពោធិ៍ខាងស្តាំ ដែលបានអារាធនាមកពីដើមពោធិ៍ទី១ ព្រះអង្គគង់ប្រើប្រាស់ហើយបានត្រាស់ដឹង ហើយមានអាយុកាលជាង២០០០ឆ្នាំហើយ ប្រតិស្ឋានដោយព្រះអរហន្តី  ភិក្ខុនី  សង្ឃមិត្តាថេរី  ។
៧- វិហារចង្កូមកែវ : ជាព្រះវិហារតម្កល់ ព្រះទាឋធាតុ គឺព្រះចង្កូមកែវរបស់ព្រះអង្គ ខាងស្តាំ ខាងក្រោម។
៨- មិស្សកចេតិយ : កន្លែងព្រះមហិន្ទត្ថេរៈ និងព្រះអរហន្ត,សុមនសាមណេរ ចុះមកដើម្បីផ្សាយព្រះពុទ្ធសាសនានៅតម្ពបណ្ណិទ្វីប ( ស្រីលង្កា )
៩- ភ្នំសុមនកូដ : ទីព្រះអង្គប្រតិស្ឋានស្នាមព្រះបាទ តាមការអារាធនារបស់សុមនទេវបុត្ត ទ្រង់យាងមកជាលើកទី៣ ជាមួយភិក្ខុសង្ឃ៥០០ អង្គជាព្រះអរហន្ត។
១០- មហាសាយចេតិយ : តម្តល់ព្រះឧណ្ហិសធាតុ គឺធាតុឆ្អឹងថ្ងាសរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ក្រុងអនុរាធបូូរី   លើកំពូលភ្នំ ជាចេតិយដ៏ធំ។
១១- វត្តអាលុវិហារ ឫ អាលោកណេណវិហារ : ជាកន្លែងធ្វើសង្គាយនា និងកន្លែងចារគម្ពីរព្រះត្រៃបិដក ព្រះអដ្ឋកថារបស់ព្រះអរហន្ត និងព្រះពុទ្ធឃោសាចារ្យ បានចារទុកដល់សព្វថ្ងៃ។
១២- កាលុត្តរចេតិយ  តម្តល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ និង
ដើមពោធិព្រឹក្ស ជាសហជាតវត្ថុ កើតតំណាលនិឹងព្រះពុទ្ធ។
១៣- វត្តកល្យាណី  : មានដើមព្រះពោធិព្រឹក្ស ព្រះចេតិយតម្តល់ធម្មាសន:របស់ព្រះសម្មាសម្ពុទ្ធ ក្រោយដែលព្រះអង្គត្រាស់ដឹងបាន៥ឆ្នាំ  ព្រះពុទ្ធស្តេចយាងមកប្រោសនាគជាលើកទី៣ នៅស្ទឹងកល្យាណី ជាមួយភិក្ខុសង្ឃ៥០០  អង្គ សុទ្ធតែជាព្រះអរហន្ត។
១៤- វត្តតម្បូល: មានល្អាងសំខាន់ៗ និង ព្រះពុទ្ធប្បដិមាបុរាណរាប់រយ កសាងដោយ ព្រះបាទវដ្តគាមិនីអភ័យ បញ្ជាក់ថា ល្អាងនេះត្រូវឡេីងទៅលេីប្រហែល ៥០០ ម៉ែត្រ។
១៥- អភយគិរីចេតិយ : ជាព្រះចេតិយដែលបានសាងឡើង នៅឆ្នាំ១០៣ ក្រោយពុទ្ធសករាជ ដោយព្រះបាទ វដ្ឋគាមិនីអភ័យ ដែលមានកំពស់១២១ ម៉ែត្រ កសាងឡើងដើម្បីថ្វាយព្រះថេរៈមួយព្រះនាមតិស្ស: ដែលបានជួយព្រះរាជាអំពីកាលដែលទ្រង់គេចចេញពីសង្រ្គាម ។  ក្នុងព្រះចេតិយនេះមានបញ្ចុះព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ ។
១៦- ជេតវនចេតិយ : បានតម្តល់វត្ថពន្ធចង្កេះមួយកំណាត់របស់ព្រះមានព្រះភាគ មានកំពស់ ១២២ម៉ែត្រ ទទឹងជាង១០០ម៉ែត្រដោយជុំវិញ ។
១៧- មានកន្លែងសំខាន់ៗជាច្រើនដូចជាៈ លង្ការាមចេតិយ,មរិស្សចេតិយ,សង្ឃមិត្តាថេរីចេតិយ ,លោហប្រាសាទ,ទីមុតិង្គចេតិយ,ទីឃវាបិចេតិយ និងបរិច្ចចេតិយជាដើម ។ល។ សូមអនុមោទនា...!
#ToumVachana
ពុទ្ធស្ថាននានា ក្នុងកោះតម្ពបណ្ណិទ្វីប ប្រទេសស្រីលង្កា ពុទ្ធស្ថាននានា ក្នុងកោះតម្ពបណ្ណិទ្វីប ប្រទេសស្រីលង្កា Reviewed by www.vipassana dharmsk2.com on 7:20 AM Rating: 5
Powered by Blogger.