about

ប្រវត្តិកម្មវិធីអប់រំចិត្តបែបវិបស្សនា
          កម្មវិធីអប់រំចិត្តបែបវិបស្សនា ត្រូវបានបង្កើតឡើងកាលពីថ្ងៃ ៨កើត ខែជេស្ឋ ឆ្នាំខាលទោស័ក ព..​២៥៥៤ ត្រូវនឹងថ្ងៃទី ២១ ខែឧសភា គ.. ២០១០ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជា ណាចក្រកម្ពុជា ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ប្រទេសកម្ពុជា។ ជាដំបូងឡើយក្រុមកម្ម វិធីនេះបានប្រសិទ្ធិនាមខ្លួនថាកម្មវិធីផ្សព្វផ្សាយព្រះធម៌វិបស្សនា
        ដោយយល់ឃើញថា នៅប្រទេសកម្ពុជាបានទទួលយកវប្បធម៌ព្រះពុទ្ធសាសនានៃព្រះជិនស្រី តាំងតែពីសតវត្សទី ៣ មក ហើយប្រជាពលរដ្ឋខ្មែរក៏បានទទួលយកមកសិក្សារៀនសូត្រគោរពប្រតិ បត្តិតាមរហូតមកដល់សព្វថ្ងៃនេះ។ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់បញ្ជូលសាសនារបស់ ព្រះសម្មា​សម្ពុទ្ធទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនទៀតផង។
        ដោយព្រះពុទ្ធសាសនាមានធុរៈពីរ គឺៈ គន្ថធុរៈ និងវិបស្សនាធុរៈទាំងពីរបែបនេះ ឯកម្មវិធីអប់រំ ចិត្តបែបវិបស្សនាជាផ្នែកមួយនៃព្រះពុទ្ធសាសនាដែរគឺផ្នែកខាងវិបស្សនាធុរៈ
        យោងទៅតាមគោលការណ៍ដែលមាននៅក្នុងសៀវភៅលក្ខន្តិកៈ របស់ពុទ្ធមណ្ឌលវិបស្សនា ធុរៈ នៃព្រះរាជាណាចក្រកម្ពុជាដែលជាគោលបំណងរបស់ព្រះធម្មវិបស្សនា សំ ប៊ុនធឿន ដែលជា អតីតរាជាគណៈថ្នាក់ចត្វា នឹងជាអគ្គនាយកវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងជាគ្រូរបស់ យើងខ្ញុំព្រះករុណាទាំងឡាយ ព្រះអង្គបានអនិច្ចធម្មទៅហើយ បានបន្សល់ទុកនូវគោលការណ៍ទាំង ឡាយដ៏ច្រើន។
        ក្នុងនាមយើងខ្ញុំព្រះករុណាអាត្មាភាពទាំងអស់គ្នាជាពុទ្ធសាសនិក និងជាសិស្សគណរបស់ ព្រះអង្គ បានរួបរួមគ្នាបង្កើតនូវកម្មវិធីនេះ ឡើងដោយផ្អែកទៅលើ យើងខ្ញុំព្រះករុណាអាត្មាភាព ជាពុទ្ធសាសនិក នឹងជាសិស្សគណមានភារៈកិច្ចត្រូវជួយលើកស្ទួយវិស័យព្រះពុទ្ធសាសនា រួមទាំង គោលការណ៍វិបស្សនាធុរៈរបស់ព្រះអង្គគ្រូ​ សំ​ ប៊ុនធឿន ដែលគោលការណ៍ទាំងនោះនៅមិនទាន់ បានដំណើរការគ្រប់ទាំងអស់នៅឡើយ ដូច្នេះគោលការណ៍ទាំងនោះអាចដំណើរការទៅបាន គឺត្រូវ តែយើងទាំអស់គ្នារួបរួមសាមគ្គីគ្នាគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ គ្រប់ជាតិសាសន៍ មិនថាជាតិសាសន៍ ណាមួយឡើយ។
        ដោយយល់ឃើញថា ផ្នែកខាងវិបស្សនាធុរៈសព្វថ្ងៃមានមនុស្សតិចតួចណាស់ដែលបានធ្វើឲ្យ ជាក់ច្បាស់ឡើង។ សព្វថ្ងៃនេះសម្បូរតែសាសនិកដែលយល់ច្បាស់អំពីផ្នែកខាងគន្ថរធុរៈយ៉ាងច្រើន ទៅហើយ បើធៀបនិងវិបស្សនាធុរៈនេះជាមូលហេតុមួយដ៏សំខាន់ធ្វើឲ្យធុរៈទាំងពីររបស់ព្រះពុទ្ធ សាសនាដើរទៅមិនបានស្របគ្នា ធ្វើឲ្យឃ្លាតឆ្ងាយពីគ្នាដែលជាសញ្ញាមួយធ្វើឲ្យពុទ្ធសាសនិកទាំង ឡាយមានសតិអារម្មណ៍មួយថា ដូចជាបុគ្គលពួកខ្លះធ្លាប់តែបានដឹង បានឮ បានស្គាល់តែគន្ថធុរៈ ឯវិបស្សនាធុរៈមិនធ្លាប់បានដឹង បានឮ បានស្គាល់បានគោរពប្រតិបត្តិសោះ តែក្នុងវេលាបានឮព្រះ សង្ឃ ឬសីលវន្ត សីលវតី ឧបាសក ឧបាសិកា ពុទ្ធបរិស័ទអ្នកចេះដឹងខាងវិបស្សនាធុរៈ សម្តែង  នឹងនិយាយពន្យល់អំពីវិបស្សនាធុរៈ ក៏មានការភ្ញាក់ផ្អើលឡើង មានបុគ្គលពួកខ្លះទៀតមានទិដ្ឋិមានៈ ប្រកាន់មាំ មិនព្រមដាក់ចិត្តដាក់កាយចូលមកសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់សិនទេ បែរជាប្រ កែកឬ បដិសេធចោលតែម្តងនូវវិបស្សនាធុរៈនេះថាមិនមែនជាផ្នែកមួយនៃព្រះពុទ្ធសាសនាទេ។
        ម៉្យាងវិញទៀតដោយយល់ឃើញថា ព្រះពុទ្ធសាសនាសព្វថ្ងៃនេះ ផ្នែកខាងវិបស្សនាធុរៈ ផ្សាយទៅមិនបានទូលំទូលាយនៅឡើយទេ នៅលើសាកលលោកនេះ សូម្បីតែនៅតំបន់អាស៊ីដែល ជាតំបន់ជ័យភូមិកំណើតរបស់ព្រះសម្មាសម្ពុទ្ធ ក៏ផ្នែកវិបស្សនាមិនទាន់ផ្សាយទៅគ្រប់ទិសទីនៅ ឡើយដែរ ជាពិសេសជាងនេះទៅទៀតមានតំបន់ជាច្រើនទៀត ដូចជាតំបន់បស្ចឹមទ្វីបដែលជាតំបន់ សំបូរទៅដោយអ្នកចេះដឹងច្រើន ឯប្រជាជនវិញក៏មានចំនួនច្រើនដែរ ដែលមិនទាន់បានដឹង បាន ស្គាល់យល់់ច្បាស់អំពីផ្នែកខាងវិបស្សនាធុរៈ ថែមទាំងមិនស្គាល់ថាវិបស្សនាធុរៈជាអ្វីទៀតផង។ មានមនុស្សខ្លះទៀតមិនបានដឹងថាវិបស្សនាធុរៈ នេះមានសារៈ យ៉ាងខ្លាំងចំពោះមនុស្ស អាចធ្វើ ឲ្យមនុស្សមានប្រាជ្ញវាងវៃ មានសុខភាពល្អ មានពណ៌សម្បុស្អាតស្រស់ថ្លាជានិច្ចក្នុងជីវិត។
        វិបស្សនានេះ ជាធម៌ដ៏ឧតុង្គឧត្តមធ្វើឲ្យបុគ្គលអ្នកប្រតិបត្តិប្រកបដោយបញ្ញាត្រចះឡើងអាច ញ៉ាំងមនុស្សសត្វទេវតាឥន្ទព្រហ្ម ឲ្យបានសម្បត្តិជាលោកិយធម៌ផង និងជាលោកុត្តរធម៌ផង ជាផ្លូវ មួយដ៏ខ្លីអាចរុញច្រានបុគ្គលអ្នកប្រតិបត្តិតាមឲ្យឆាប់ដល់កោះត្រើយ ពោលគឺព្រះនិព្វានដែលជា កន្លែងផុតទុក្ខទោសភ័យយន្តរាយក្នុងវាលវដ្តសង្សារនេះ។ វិបស្សនាមានគុណប្រយោជន៍ដ៏ច្រើន ទៀតដែលជាទីចំណាប់អារម្មណ៍របស់យើងខ្ញុំព្រះករុណា អាត្មាភាពទាំងឡាយ ដោយហេតុផលនៃ សារៈរបស់វិបស្សនាធុរៈដ៏ច្រើនដែលយើងខ្ញុំព្រះករុណា អាត្មាភាពមិនអាចលើកយកមកបកស្រាយ ក្នុងឳកាសនេះបានទេ។ ទាំងនេះហើយដែលនាំឲ្យយើងខ្ញុំព្រះករុណា អាត្មាភាពទាំងអស់គ្នាបានព្យា យាមរៀបចំបង្កើតនូវកម្មវិធីនេះឡើង។
        កម្មវិធីផ្សព្វផ្សាយព្រះធម៌វិបស្សនានេះ​​ ក្រោយមកក៏បានកែទម្រង់ឈ្មោះរបស់ខ្លួនទៅជាកម្មវិធីអប់រំចិត្តបែបវិបស្សនាវិញកាលពីថ្ងៃ ១កើត ខែអស្សុជ ឆ្នាំថោះត្រីស័ក ព.. ២៥៥៥ ត្រូវ នឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១១ នេះ ក្នុងគោលបំណងធ្វើឲ្យក្រុមកម្មវិធីអប់រំចិត្តបែបវិបស្សនា មានការរីកចម្រើនឡើងថែមមួយកំរិតទៀត នឹងកាន់តែមានដំណើរការល្អទៅមុខទៀត នឹងដើម្បីជា គុណប្រយោជន៍ដល់បរិស័ទទាំងឡាយ ដើម្បីចូលរួមផងដែរក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាស នាឲ្យមានអាយុគ្រប់ ៥០០០ ព្រះវស្សា។
                   ទិសដៅ
           ក្នុងការរួមចំណែកជួយអប់រំផ្លូវចិត្តរបស់ពុទ្ធបរិស័ទ ដើម្បីស្វែងរកសុខសន្តិភាពដល់ខ្លួន  និងសំរាប់សង្គមជាតិ
           ជួយផ្តល់នូវចំណេះដឹងក្នុងកិច្ចប្រតិបត្តិផ្លូវលោកផ្លូវធម៌
           រួមចំណែកជួយពង្រឹងនូវធុរៈទាំង ២ ជាពិសេសផ្នែកខាងប្រតិបត្តិបានដល់ត្រៃសិក្ខាទាំង បីសីល សមាធិ បញ្ញាដល់សាសនិកជនទាំងឡាយ
           ៤ដើម្បីរួមចំណែករក្សាព្រះពុទ្ធសាសនា​​ និងអរិយធម៌ខ្មែរ​ឲ្យបានរុងរឿងនិងស្ថិតនៅយូរ អង្វែង។
                   គោលការណ៍
           បង្កើតការផ្សព្វផ្សាយអប់រំឲ្យបានទាំងក្នុងនិងក្រៅប្រទេស
           រៀបចំបង្កើតវគ្គសិក្សាវិបស្សនាធុរៈ
           រៀបចំសហគមន៍ទ្រទ្រង់កម្មវិធីអប់រំចិត្តបែបវិបស្សនា
           បង្កើតកម្មវិធីចុះអប់រំតាមមជ្ឈដ្ឋាននានា
           រៀបចំការងារនិងរចនាសម្ព័ន្ធគ្រប់គ្រង
               បង្កើតការផ្សព្វផ្សាយអប់រំ
           កម្មវិធីអប់រំចិត្តបែបវិបស្សនា រៀបចំប្រព័ន្ធផ្សព្វផ្សាយអប់រំ ដើម្បីជួយសម្រួល និងស្តារ  ឡើងវិញនូវគុណធម៌ និងសីលធម៌ និងវត្តប្រតិបត្តិដល់សាសនិកជនមានដូចតទៅៈ
+        តាមរយៈឃោសនាពន្យល់ណែនាំផ្ទាល់ដល់មហាជនក្នុងវ័យទាំង៣ (បថមវ័យ, មជ្ឈឹមវ័យ, បច្ចឹមវ័យ)
+        តាមរយៈការរៀបចំកម្មវិធីសិក្សាជាវគ្គតូចៗ ដើម្បីអប់រំមនុស្សតាមមជ្ឈមណ្ឌលវត្ត ឬតាមមូល ដ្ឋាននានាដែលស្នើរសុំ
+        តាមរយៈការផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍អ៊ីនធើណែតខ្សែអាតសំលេងផ្សេងៗ
+        បង្កើតកម្មវិធីបង្រៀននិងធ្វើការសន្ទនាដោះស្រាយបញ្ហាសំនួរបរិស័ទ
      រៀបចំបើកវគ្គសិក្សាវិបស្សនាធុរៈ
+        កម្មវិធីអប់រំចិត្តបែបវិបស្សនាមានបង្កើតកម្មវិធីវគ្គសិក្សាជារៀងរាល់ឆ្នាំយ៉ាងយូរ ១ ឆ្នាំម្តង
+        ក្នុងការសិក្សាប្រតិបត្តិ គឺផ្តោតទៅលើវិស័យអប់រំចិត្តជាចម្បង មិនប្រកាន់ជាតិសាសន៍ ពណ៌ សម្បុរឡើយ
+        កម្មវិធីអប់រំចិត្តបែបវិបស្សនា ក៏មានវគ្គសិក្សារយៈពេលត្រឹម ៧ ថ្ងៃ សំរាប់សាសនិកជនដែល មានពេលវេលាខ្លីងាយស្រួលប្រតិបត្តិផងដែរ
+        សិក្ខាកាមដែលបានសិក្សាប្រតិបត្តិ បានលុះក្នុងគុណធម៌ គឺសេចក្តីស្ងប់កាយនិងចិត្តហើយ នោះ ខ្ញុំព្រះករុណាអាត្មាភាពនិងបញ្ជូនទៅប្រឡងដើម្បីទទួលយកនូវវិញ្ញាបនប័ត្រផ្នែកវិបស្ស នាធុរៈដែលបានចេញបញ្ជាក់អំពីសម្តេចមហាសុមេធាធិបតី រដ្ឋមន្ត្រីក្រសួងធម្មការ និង
       សាសនាផងដែរ។
               រៀបចំបង្កើតសហគមន៍ទ្រទ្រង់កម្មវិធីអប់រំចិត្តបែបវិបស្សនា
+        កម្មវិធីអប់រំចិត្តបែបវិបស្សនា បានរៀបចំបង្កើតសហគមន៍ដើម្បីទ្រទ្រង់ការផ្សព្វផ្សាយព្រះធម៌ អប់រំចិត្តបែបវិបស្សនាដែលកើតឡើងតាមរយៈការស្ម័គ្រចិត្តចូលរួមយ៉ាងមុតមាំ អំពីសំណាក់ ព្រះសង្ឃមួយក្រុម និងពុទ្ធបរិស័ទមួយចំនួនដែលស្រឡាញ់រាប់អានព្រះពុទ្ធសាសនា ជ្រះថ្លា ប្រគេន ឬជូនជាទេយ្យវត្ថុ សំភារៈប្រើប្រាស់ ឬថវិកាដើម្បីទ្រទ្រង់កម្មវិធីអប់រំចិត្តបែបវិបស្សនា
+        សេដ្ឋកិច្ចកើតឡើងតាមរយៈសិស្សគុណ ពុទ្ធបរិស័ទតាមបណ្តាខេត្តនានាក្នុង និងក្រៅប្រ ទេសជួយឧបត្ថម្ភគាំទ្រ ទើបកម្មវិធីដំណើរការរហូតមកដល់សព្វថ្ងៃ។
               បង្កើតកម្មវិធីចុះអប់រំតាមមជ្ឈដ្ឋាននានា
+        កម្មវិធីអប់រំចិត្តបែបវិបស្សនាមានរៀបចំកម្មវិធីចុះអប់រំតាមមូលដ្ឋាននានាដែលជាសាខា ឬ តាមការស្នើសុំរបស់សិក្ខាកាម
+        ជួយបង្ហាត់បង្រៀនព្រះសង្ឃ បញ្ញវ័ន្ត និស្សិត សិស្ស យុវជន យុវនារី ​កុមារា កុមារី និងពុទ្ធបរិ ស័ទទាំងឡាយ ឲ្យបានយល់អំពីកិច្ចប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដើម្បីបាននូវសេចក្តីសុខ ដែលបានមកព្រោះអាស្រ័យការយល់ឃើញត្រូវ។
               រៀបចំការងារនិងរចនាសម្ព័ន្ធគ្រប់គ្រង
               កម្មវិធីអប់រំចិត្តបែបវិបស្សនាមានសមាសភាពដូចតទៅ៖
*        ក្រុមប្រឹក្សាភិបាល ជានីតិបញ្ញត្តិរបស់ក្រុមកម្មវិធីអប់រំចិត្តបែបវិបស្សនា ពិនិត្យនិងវាយតម្លៃ លើការ​ងារអនុវត្តន៍របស់ក្រុម និងទទួលខុសត្រូវលើការងាររបស់ខ្លួនចំពោះក្រុមកម្មវិធីអប់រំ ចិត្តបែប​វិបស្សនា  ហើយមាននាយករដ្ឋបាលជាជំនួយការ។
*        ប្រធាន មានតួនាទីគ្រប់គ្រង ក្រុមកម្មវិធីអប់រំចិត្តបែបវិបស្សនាតាមការកំណត់ក្នុងលក្ខន្តិកៈ​​។ ប៉ុន្តែ បញ្ញាត្តិនេះមិនត្រូវយកអនុវត្តឡើយ ចំពោះហានីភ័យទាំងឡាយណាដែលកើតឡើងជា យថាហេតុ ដូច្នេះប្រធានមានឆន្ទានុសិទិ្ធក្នុងការសំរេចដោះស្រាយរាល់ហានីភ័យឲ្យរួចស្រេច ទើបចូលទៅប្រាប់ឲ្យក្រុមដឹងជាក្រោយ។
*        អនុប្រធាន ទទួលបន្ទុកផ្សព្វផ្សាយ សម្របសម្រួលអប់រំ និងទទួលភារៈកិច្ចតាមការ​ប្រគល់​សិទ្ធិពីប្រធាន។
*        រដ្ឋបាល និងលេខាធិការ មានតួនាទីជានាយករដ្ឋបាល និងលេខាធិការរបស់ក្រុមកម្មវិធិអប់រំចិត្តបែបវិបស្សនា ទទួលបន្ទុកលើផ្នែកកិច្ចការរដ្ឋបាលទូទៅ និងជាសេនាធិការរបស់ប្រធាន​ផ្ទាល់ និងជាជំនួយការរបស់ក្រុមប្រឹក្សាភិបាល។
*        ប្រធានហិរញ្ញិក មានតួនាទីទទួលបន្ទុកគ្រប់គ្រងផ្ទាល់លើចំណូល និងចំណាយរាល់បច្ច័យ បួន ឬថវិការនិងហិរញ្ញវត្ថុផ្សេងៗ របស់ក្រុម។
*        គណនេយ្យ មានតួនាទីជាអ្នកធ្វើបញ្ជីចំណូល និងចំណាយរាល់បច្ច័យបួន ឬថវិការរបស់ក្រុម
*        សមាជិក ទទួលបន្ទុកផ្សព្វផ្សាយ
*        សមាជិក​ ទទួលបន្ទុកស្រាវជ្រាវ
*        សមាជិក ទទួលបន្ទុកអប់រំ
*        សមាជិក ទទួលបន្ទុកសហគមន៍
*        សមាជិក ទទួលបន្ទុកទំនាក់ទំនង
*        សមាជិក ទទួលបន្ទុកផ្គត់ផ្គង់
   លេខទូរស័ព្ទ និងអ៊ីម៉ែល ធ្វើការទំនាក់ទំនង
Ø  ០១២៧០០ ០៥៨                     
Ø  Email : tomvachana@yahoo.com
Ø  ០៧៧ ៩៤ ៧៤ ៤៩                  
Ø  Email : Sokeahol@yahoo.com
Ø  Email : sokeahol168@gmail.com
Ø  ០៦៨ ៩០ ៩១ ១៤                    

about about Reviewed by www.vipassana dharmsk2.com on 5:35 PM Rating: 5
Powered by Blogger.