ភូមិ ៣ កំណើត ៤ គតិ ៥ វិញ្ញាណដ្ឋិតិ ៧ សត្តាវាស ៩ ភូមិ ៣
ភូមិ ៣ កំណើត ៤ គតិ ៥ វិញ្ញាណដ្ឋិតិ ៧ សត្តាវាស ៩
ភូមិ ៣
ភូមិ ៣
១ កាមភូមិ ១១ បានដល់ អបាយភូមិ ៤ មនុស្សភូមិ ១ ទេវភូមិ ៦
២ រូបភូមិ ១៦ បានដល់ រូបព្រហ្ម ១៦
៣ អរូបភូមិ ៤ បានដល់ អរូបព្រហ្ម ៤ ។
កំណើត ៤
១ អណ្ឌជយោនិ កំណើតក្នុងពង
២ ជលាពុជយោនិ កំណើតក្នុងគភ៌
៣ សំសេទជយោនិ កំណើតក្នុងញើសក្អែល
៤ ឱបបាតិកយោនិ កំណើតកើតឯង ។
គតិ ៥
១ និរយោ នរក
២ តិរច្ឆានយោនិ កំណើតតិរច្ឆាន
៣ បេត្តិវិសយោ ប្រេតវិស័យ
៤ មនុស្សា ពួកមនុស្ស
៥ ទេវា ពួកទេវតា ។
វិញ្ញាណដ្ឋិតិ ៧
១. សត្តា នានត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា (ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ នេះជាវិញ្ញាណដិ្ឋតិទី ១) ។
២. សត្តា នានត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា (ដូចទេវតាក្នុងពួកព្រហ្មដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជា វិញ្ញាណដ្ឋិតិ ទី ២) ។
៣. សត្តា ឯកត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា (ដូចពួកទេវតាក្នុងជាន់អាភស្សរៈ នេះជាវិញ្ញាណដ្ឋិតិ ទី ៣) ។
៤. សត្តា ឯកត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា (ដូចពួកទេវតាក្នុងជាន់សុភកិណ្ហៈ នេះជា វិញ្ញាណដ្ឋិតិ ទី ៤) ។
៥. សត្តា សព្វសោ រូបសញ្ញានំ សមតិក្កមា បដិឃសញ្ញានំ អត្ថង្គមា នានត្តសញ្ញានំ អមនសិការា អនន្តោ អាកាសោតិ អាកាសាន-ញ្ចាយតនូបគា ពួកសត្វចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសទៅនៃពួកបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញា ដោយប្រការទាំងពួង(នេះជា វិញ្ញាណដ្ឋិតិ ទី ៥) ។
៦. សត្តា សព្វសោ អាកាសានញ្ចាយតនំ សមតិក្កម្ម អនន្តំ វិញ្ញាណន្តិ វិញ្ញាណញ្ចាយតនូបគា ពួកសត្វកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត (នេះជាវិញ្ញាណដ្ឋិតិ ទី ៦) ។
៧. សត្តា សព្វសោ វិញ្ញាណញ្ចាយតនំ សមតិក្កម្ម នត្ថិ កិញ្ចីតិ អាកិញ្ចញ្ញាយតនូបគា ពួកសត្វកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថាវត្ថុតិចតួចមិនមាន (នេះជាវិញ្ញាណដ្ឋិតិ ទី៧) ។
សត្តាវាស ៩
១. សត្តា នានត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ (នេះជា
សត្តាវាស ទី ១) ។
២. សត្តា នានត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាក្នុងជាន់ព្រហ្មលោក ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ (នេះជាសត្តាវាសទី ២) ។
៣. សត្តា ឯកត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតាក្នុងជាន់អាភស្សរៈ (នេះជាសត្តាវាសទី ៣) ។
៤. សត្តា ឯកត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាក្នុងជាន់សុភកិណ្ហៈ (នេះជាសត្តាវាស ទី ៤) ។
៥. សត្តា អសញ្ញិនោ អប្បដិសំវេទិនោ ពួកសត្វឥតសញ្ញា មិនដឹងច្បាស់ (នូវអារម្មណ៍) (ដូចពួកទេវតាជា អសញ្ញិសត្វ នេះជា សត្តាវាស ទី ៥) ។
៦. សត្តា សព្វសោ រូបសញ្ញានំ សមតិក្កមា បដិឃសញ្ញានំ អត្ថង្គមា នានត្តសញ្ញានំ អមនសិការា អនន្តោ អាកាសោតិ អាកាសាន-ញ្ចាយតនូបគា ពួកសត្វចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសទៅនៃពួកបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញាដោយប្រការទាំងពួង (នេះជាសត្តាវាស ទី ៦) ។
៧. សត្តា សព្វសោ អាកាសានញ្ចាយតនំ សមតិក្កម្ម អនន្តំ វិញ្ញាណន្តិ វិញ្ញាណញ្ចាយតនូបគា ពួកសត្វកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុតដូច្នេះ (នេះជា សត្តាវាស ទី ៧) ។
៨. សត្តា សព្វសោ វិញ្ញាណញ្ចាយតនំ សមតិក្កម្ម នត្ថិ កិញ្ចីតិ
អាកិញ្ចាញ្ញាយតនូបគា ពួកសត្វកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមានដូច្នេះ (នេះជា សត្តាវាស ទី ៨) ។
៩. សត្តា សព្វសោ អាកិញ្ចញ្ញាយតនំ សមតិក្កម្ម វសញ្ញានាសញ្ញាយតនូបគា ពួកសត្វកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុនេះស្ងប់រម្ងាប់ វត្ថុនេះប្រសើរ ដូច្នេះ (នេះជា សត្តាវាស ទី ៩) ។
ភូមិ ៣ កំណើត ៤ គតិ ៥ វិញ្ញាណដ្ឋិតិ ៧ សត្តាវាស ៩ ភូមិ ៣
Reviewed by www.vipassana dharmsk2.com
on
6:56 AM
Rating:
Reviewed by www.vipassana dharmsk2.com
on
6:56 AM
Rating:
