សិក្សាព្រះអភិធម្មបរិយត្តិ ដើម្បីអប់រំចម្រើនអភិធម្មបដិបត្តិ គឺសតិប្បដ្ឋាន ៤
* បរមត្ថធម៌ មាន ៤ យ៉ាងគឺ
ចិត្តបរមត្ថ ១ ចេតសិកបរមត្ថ ១ រូបបរមត្ថ១ និព្វានបរមត្ថ ១ ។
* បរមត្ថ: ប្រែថា: អត្ថដ៏ប្រសើរ ពាក្យថា បរមត្ថ មាន ២បទគឺ បរម + អត្ថ:
-បរម: ប្រសើរ ខ្ពង់ខ្ពស់ មិនវិបរិត , អត្ថ: អត្ថន័យ ឬសេចក្ដី ។
* ចិត្ត : ដោយអត្ថថា គិត គឺដឹងនូវអារម្មរណ៍
មាន ៨៩ដួង ដោយសង្ខេប និង១២១ដួង ដោយពិស្ដារ ។
* ចេតសិក : ដោយអត្ថថា ជាធម្មជាតិកើតជាមួយនឹងចិត្ត
មាន ៥២ដួង ។
* រូប : ដោយអត្ថថា ជាធម្មជាតិដែលបែកធ្លាយ ឬរលាយ
មាន ២៨ដួង។
* និព្វាន : ប្រែថា ចេញចាកតណ្ហាជាគ្រឿងដោតក្រង ដោយសេចក្ដីថា ជាទីរំលត់ទុក្ខ។
ពោលដោយលក្ខណៈ មានតែមួយ គឺព្រះនិព្វាន មានសេចក្ដីស្ងប់ជាលក្ខណៈ។
ពោលដោយអារម្មណ៍ មាន៣ គឺ អនិម្មិត្តនិព្វាន ១ អប្បណិហិតនិព្វាន១ សុញ្ញតនិព្វាន១ ។
* អនិម្មិត្តនិព្វាន : ព្រោះជាអារម្មណ៍របស់ អនិច្ចានុបស្សនា វិបស្សនាដែល ពិចារណាឃើញនូវសង្ខារទាំងឡាយថា ជារបស់មិនទៀង។
* អប្បណិហិតនិព្វាន : ព្រោះជាអារម្មណ៍របស់  ទុក្ខានុបស្សនា វិបស្សនា ដែលពិចារណាឃើញថា ជាទុក្ខ។
* សុញ្ញតនិព្វាន : ព្រោះជាអារម្មណ៍របស់ អនត្តានុបស្សនា វិបស្សនាដែលពិចារណាឃើញថា ជាអនត្តា គឺមិនមែនជាតួខ្លួន៕ ប្រភពៈ https://www.facebook.com/profile.php?id=100006607029641
Reviewed by www.vipassana dharmsk2.com on 6:34 AM Rating: 5
Powered by Blogger.